(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមាន Block ចំពោះ Account Facebook ទាំងឡាយណា ដែលបានបញ្ចូលរូបភាព និងពាក្យសម្តីជេរប្រមាថ នៅលើទំព័រ Facebook របស់សម្តេច។

ជាមួយនឹងការ Comment ទៅលើខ្លឹមសារដែលសម្តេចបានសរសេរអបអរសាទរដល់កីឡាការិនី ស៊ន សៀវម៉ី ដែលបានឆ្លងផុតការប្រកួតជម្រុះកីឡាអូឡាំពិក នៅប្រទេសហ្វីលីពីន កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដល់បុគ្គលមួយចំនួន ដែលចូលចិត្តផុសរូបភាព និងពាក្យសម្តេចជេរប្រមាថ នៅលើទំព័រ Facebook របស់សម្តេច។

សម្តេចបានព្រមានយ៉ាងដូច្នេះថា «ចំពោះការផូសរូប និងពាក្យសំដីប្រមាថលើទំព័នេះ គឺនឹងត្រូវ Ban /Block ចោលដោយគ្មានឱកាសលើកក្រោយទៀតទេ»

បន្ទាប់ពីមានការបញ្ជាក់យ៉ាងដូច្នេះ អ្នកគាំទ្រជាច្រើន នៅលើទំព័រ Facebook សម្តេចតេជោ បានបង្ហាញការគាំទ្រឱ្យសម្តេច Block អ្នកដែលចូលចិត្តផុសរូបភាព និងពាក្យសម្តីជេរប្រមាថទាំងនោះ។ អ្នកគាំទ្រចាត់ទុកថា អ្នកបង្ហោះរូបភាព ឬសម្តីជេរប្រមាថ គឺជាមនុស្សគ្មានសីលធម៌។

សូមជំរាបថា ទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ពេលនេះមានអ្នក Like ជាង៣,៨លាននាក់ហើយ ដែលជាគេហទំព័រមានអ្នក Like ច្រើនជាងគេនៅកម្ពុជា បន្ទាប់ពីប្រកាសជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥៕