(ព្រៃវែង)៖ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងចុុះជួយពន្លត់ភ្លើងឆេះព្រៃឬស្សី យ៉ាងខ្លាំង នៅឃុំល្វេ ស្រុកសីុធរកណ្តាល ក្រោយពេលដែលហេតុការណ៍នេះ បានកើតឡើងបណ្តាលមកពីកំដៅថ្ងៃឡើងខ្ពស់។

លោកអភិបាលខេត្តបានបញ្ជាឲ្យបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ទៅជួយបាញ់ពន្លត់ ពីព្រោះខ្លាចរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋ ប៉ុន្តែដោយសារការជួយអន្តរាគមន៌ទាន់ពេលវេលា គ្រោះអគ្គិភ័យមួយនេះ មិនបានធ្វើប៉ះពាល់នោះឡើយ។

លោក ជា សុមេធី សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្ន កុំឲ្យកើតមានគ្រោះអគ្គិភ័យបែបនេះ ដែលនាំទៅរកភាពអន្តរាយជាក់ជាមិនខានឡើយ៕