(អេក្វាទ័រ)៖ យោងតាមព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែមេសានេះបានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏អាក្រក់បំផុត នៅប្រទេសអេក្វាទ័រ (Ecuador) ដែលមានកម្រិតរហូតដល់ ៧.៨រ៉ិចទ័រនោះ បានសម្លាប់មនុស្សកើនឡើងដល់ ២៤៦នាក់ហើយ និងរងរបួសចំនួន២៥២៧នាក់ នេះបើតាមការបញ្ជាក់ពីអនុប្រធានាធិបតី អេក្វាទ័រ លោក Jorge Glas។

វាពិតជាការវិនាសហិនហោចមួយសម្រាប់ តំបន់ឆ្នេរសមុទ្រភាគពាយ័ព្យ របស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ព្រោះថា អគារផ្សេងៗ លំនៅដ្ឋាន និងហេដ្ឋរចនាសម្ព័ន្ធជាច្រើនបានដួលរលំ ហើយខ្លះទៀតបានខ្ទេចខ្ទីអស់តែម្តង។ មនុស្សភាគច្រើនដែលស្លាប់ និងរងរបួសនោះ គឺដោយសារតែ អគាររលំ និងបាក់បែកធ្លាក់សង្កត់ពីលើ ហើយមនុស្សជាច្រើនអាចកំពុង ជាប់ក្រោមគំនរអគារបាក់បែកបន្ថែមទៀត៕

សូមទស្សនាវិដេអូ នៃការរញ្ជួយដីនៅអេក្វាទ័រ៖