(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងដ៏ល្បី ​លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី២ វគ្គ The Battle សប្តាហ៍ទី១ បានវិលមកសារជា​ថ្មី​ម្តង​ទៀតហើយ និងបានចាប់ផ្តើមចាក់​ផ្សាយជា​ផ្លូវការ​ កាលពីរាត្រីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ចេញពីស្ទូឌីយោ ហង្សមាស HDTV Aeon Mall ភ្នំពេញ ជាន់ទី៤ ក្រោមការឧបត្ថម្ភផ្តាច់មុខ ដោយស្រាបៀរកម្ពុជា ខណៈដែលកម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ ពី​សំណាក់មហាជនទូទៅ គ្រប់មជ្ឈដ្ឋានទាំងអស់។

​កម្មវីធី «The Voice Cambodia» រដូវកាលទី២ វគ្គ The Battle នេះ ត្រូវបានគេរំពឹងថា នឹងមានភាពអស្ចារ្យ និងល្អជាងមុន ជាមួយនឹង បេក្ខជន-បេក្ខនារី​ ជាច្រើនរូប ដែល​បានធ្វើការប្រកួតប្រជែងគ្នា ឡើងទៅវគ្គ Live Show សម្រាំងចេញ ពីកូនក្រុមរបស់ Coach ទាំងបួននាក់។

ជាក់ស្ដែង នៅយប់មិញនេះ មានបេក្ខជនមួយចំនួន បានឆ្លងផុតវគ្គ The Battle ឡើងទៅវគ្គ Live Show និងមួយចំនួនទៀតបានធ្លាក់ ជាពិសេសមានបេក្ខជន-បេក្ខនារីមួយចំនួន ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។

ចង់ដឹងថា តើបេក្ខជន-បេក្ខនារីណាខ្លះ មានសមត្ថភាព​បានឆ្លងវគ្គបន្ត សូមទស្សនានូវវីដេអូទាំងស្រុង ដូចខាងក្រោមនេះ៖

-​ The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 1
តាន់ លីនអេឡែន VS ឆេង ដានិច
ច្រៀងបទ៖ គ្មានថ្ងៃបញ្ចប់

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 1
ជុំ សម្ផស្ស VS កិក សុវណ្ណនាង
ច្រៀងបទ៖ បញ្ញើស្នេហ៍

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 1
អ៊ុង សុវណ្ណរិទ្ធិ VS ជឿន ចិត្ត
ច្រៀងបទ៖ អ្នកណាជាម្ចាស់បេះដូងអូន

-​ The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 1

សោម សៅសុវណ្ណា VS សាម លោកា
ច្រៀងបទ៖ យប់មួយនៅភ្នំពេញ

-​ The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 1

គិត វាសនា VS តាក់ ណារីតា
ច្រៀងបទ៖ ភ្លៀងធ្លាក់ក្នុងបេះដូង

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 1

ពៅ វាស្នា VS ឆាយ ណាឃីម
ច្រៀងបទ៖ ស្អប់