(កណ្តាល)៖ លោក ខឹម ច័ន្ទគិរី អតីតអភិបាលស្រុកស្អាង នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០១៦ស្អែកនេះ នឹងត្រូវប្រកាសតែងរាំងជាអភិបាលរងខេត្តវិញ ខណៈដែលតំណែង​អភិបាលស្រុក​ស្អាង​ដាក់ជំនួសដោយលោក ញឹម វណ្ណប៊ិន។

ពិធីប្រកាសតែងតាំងអភិបាលរងខេត្តកណ្តាលនេះ នឹងធ្វើឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតីភាពលោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕