(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៤នាក់, ជាសះស្បើយ២១នាក់, ស្លាប់ចំនួន៤នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង)

២៖ លោក ចូ បៃដិន ដាក់ចេញនូវវិធានការទប់ទល់ «អូមីក្រុង» ខណៈរដ្ឋចំនួនបីនៅអាមេរិក រកឃើញករណី «វិជ្ជមាន» មេរោគបំប្លែងថ្មីនេះ

៣៖ ញត្តិគាំទ្រកំពុងផ្ទុះឡើងយ៉ាងផុសផុលពេញបណ្តាញសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដោយគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត

៤៖ រដ្ឋចំនួន ៥ ហើយរបស់សហរដ្ឋអាមេរិក ប្រកាសអំពីវត្តមាននៃមេរោគបំប្លែងថ្មី «អូមីក្រុង»

៥៖ រដ្ឋាភិបាល និងប្រជាជនឡាវ អរគុណកម្ពុជាដែលបានផ្ដល់វ៉ាក់សាំងជូនខ្លួន និងចាត់ទុកជាផ្នែកមួយដ៏សំខាន់ ក្នុងការទប់ស្កាត់ជំងឺកូវីដ

៦៖ ឥណ្ឌារកឃើញករណី «វិជ្ជមានដំបូង» នៃមេរោគបំប្លែងថ្មី «អូមីក្រុង» ខណៈអ្នកជំនាញប្រទេសនេះថា វាទំនងជាមិនខ្លាំងដូច Delta ឡើយ

៧៖ លោក ហ៊ុន ម៉ានិត៖ «បងណែត ជាយុវជនដ៏ឆ្នើមមួយរូបរបស់កម្ពុជាពោរពេញដោយសមត្ថភាព សក្តានុពល ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ»

៨៖ ប្រធានក្រុមហ៊ុនអាមេរិក Moderna អះអាងថាអាចនឹងផលិតបាន វ៉ាក់សាំងដូសជំរុញប្រឆាំងវីរុសបំប្លែងថ្មី Omicron នៅខែមីនា ឆ្នាំក្រោយ

៩៖ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង អំពាវនាវពលរដ្ឋបន្ដអនុវត្តវិធានសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី «អូមីក្រុង» បើទោះបីមិនទាន់មាននៅកម្ពុជា

១០៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបរួមគ្នារិះគន់ចិនជាថ្មី ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង

១១៖ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង៖ ជំនួយវ៉ាក់សាំងដែលកម្ពុជា ផ្ដល់ជូនឡាវ បង្ហាញពីមនោសញ្ចោតនាជាបងប្អូន និងសាមគ្គីគ្នាក្នុងគ្រាលំបាកនៅខែមីនា ខាងមុខ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅគុយបា

១២៖ កូរ៉េខាងត្បូងកំណត់ឲ្យប្រើបណ្ណចាក់វ៉ាក់សាំង នៅតាមកន្លែងផ្សេងៗបន្ថែមទៀត ចំពោះមុខការភ័យខ្លាច អំពីវីរុសបំប្លែងថ្មី Omicron

១៣៖ ក្រសួងទេសចរណ៍ សម្រេចដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍កោះ

១៤៖ អូស្រ្តាលី រាយការណ៍ពីករណីឆ្លងវីរុសបំប្លែងថ្មី Omicron នៅក្នុងសហគមន៍ជាលើកដំបូង

១៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជាង ៨៩៣១លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំនេះកើនឡើង៣៨.៥៦%

១៦៖ អាហ្វ្រិកខាងត្បូង រកឃើញថាវីរុសបំប្លែងថ្មី Omicron បង្កហានិភ័យលាប់ ជំងឺកូវីដ-១៩ ខ្ពស់ជាង៣ដង ធៀបទៅនឹង Delta និង Beta

- ព័ត៌មាន Fresh News Plus

១៖ Google ប្រកាសពន្យារពេលសម្រាប់បុគ្គលិកបម្រើការងារតាមផ្ទះឱ្យត្រឡប់មកការិយាល័យវិញ បន្ទាប់ពីមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ផ្ទុះឡើងខ្លាំង

២៖ Samsung មានមហិច្ឆតាក្ដោបក្ដាប់ចំណែកទីផ្សារស្មាតហ្វូនឱ្យបាន ២២ភាគរយនៅទូទាំងពិភពលោកនាឆ្នាំ២០២២

៣៖ Eriksen របស់ Inter ចាប់ផ្តើមហ្វឹកហាត់វិញ នៅឯក្លិបយុវជននាប្រទេសដាណឺម៉ាក ក្រោយធូរស្បើយពីបញ្ហាបេះដូង

៤៖ Ronaldo កើនគ្រាប់ស៊ុតជាង ៨០០គ្រាប់ច្រើនជាងគេ នៅពេលជួយ Man Utd ឈ្នះ Arsenal

៥៖ រយៈពេល ១២ឆ្នាំរបស់ Carrick នៅ Man Utd ត្រូវបានបញ្ចប់ ក្រោយការមកដល់របស់លោក Rangnick

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)