(ភ្នំពេញ)៖ កវីដងស្ទឹងសង្កែ ដែលបង្ហូរអក្ខរាមិនចេះរីងស្ងួត លោក គង្គ ប៊ុនឈឿន បានទទួលមរណភាពហើយកាលពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០១៦ម្សិលមិញ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ នៅប្រទេសន័រវេ។ បើទោះបីដង្ហើមរបស់កវី ដ៏ល្បាញល្បីរបស់ខ្មែរ  បានរលត់ផុតទៅហើយក្តី តែកម្រងអនុស្សាវរីយ៍ និង ស្នាដៃនិពន្ធជាច្រើនរបស់លោកនៅតែដក់ និងឌិតដាមក្នុងដួងចិត្តខ្មែរជាប់ជានិច្ច  ជាពិសេសយុវវ័យក្នុងទស្សវត្សរ៍ឆ្នាំ៧០។

ក្រៅពីការតែងនិពន្ធបទចម្រៀងបំពេរអារម្មណ៍មនុស្សឲ្យរសាយនូវទុក្ខកង្វល់ហើយនោះ កវីស្ទឹងសង្កែរូបនេះ ក៏បានតែងនិពន្ធ  កំណាព្យកាព្យឃ្លោងជាពាក្យទូន្មាន និងអប់រំយ៉ាងច្រើនផងដែរ ដល់កូនខ្មែរ។

ដើម្បីរំលឹក និងឧទ្ទិសស្នាដៃ ដល់ដួងវិញ្ញាណក្ខន្ធរបស់លោក គង្គ ប៊ុនឈឿន អង្គភាព Fresh News សូមដកស្រង់កម្រងកំណាព្យ  ទស្សនៈរបស់លោក មានចំណងជើងថា «ជំងឺខ្មែរ» ដែលនិពន្ធ និងបោះពុម្ពផ្សាយក្នុងឆ្នាំ២០០៣ មកចុះផ្សាយដោយមានខ្លឹមសារ ទាំងស្រុងដូចខាងក្រោម៖