(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,១៨៩,៥០៦នាក់ហើយ ដែលកើនឡើងជិត៥ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៣,៨០៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៧,៤៨៩នាក់ (ស្លាប់ ១៤៣,៨៦៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន២,៨៣៤,៨៧៨នាក់ (ស្លាប់ ៤៩,២៣០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៥៤,៤៧៤នាក់ (ស្លាប់ ៣០,៥៧៤នាក់)
* ថៃ ឆ្លងចំនួន ២,១៤១,២៤១នាក់ (ស្លាប់ ២០,៩៤២នាក់)
* វៀតណាម ឆ្លងចំនួន ១,២៩៤,៧៧៨នាក់ (ស្លាប់ ២៦,០៦១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៤,១២២នាក់ (ស្លាប់ ១៩,១៣៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៦៨,៦៥៩នាក់ (ស្លាប់ ៧៤៦នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,២៣២នាក់ (ស្លាប់ ២,៩៥៦នាក់)
* ទ្បាវ ឆ្លងចំនួន ៧៨,៤៦៩នាក់ (ស្លាប់ ២០១នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,១៦៤នាក់ (ស្លាប់ ៩៨នាក់)៕