(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពេញទំហឹងឱ្យ លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីជំនាន់ក្រោយ http://fna.asia/10fb838

២៖ លោក កឹម សុខា ប្រកាសថា «ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ» http://fna.asia/53fefff

៣៖ កម្ពុជា ផ្ដល់ជំនួយ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសដល់មិត្តឡាវ http://fna.asia/ce73b8d

៤៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក http://fna.asia/d8bdb57

៥៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក http://fna.asia/d0e07c6

៦៖ ពលរដ្ឋខ្មែរអាមេរិកាំង នៅក្រុងឡុងប៊ិច នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោក សម រង្ស៉ី ដែលឃោសនាបោកប្រាស់ ចង់ឱ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រ CPP http://fna.asia/6f52b11

៧៖ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជាង ៨៩៣១លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំនេះកើនឡើង៣៨.៥៦% http://fna.asia/ab4e881

៨៖ យន្តហោះពិសេសដឹកព្រះសពសម្តេចក្រុមព្រះ ពីប្រទេសបារាំង មកដល់ប្រទេសកម្ពុជាហើយ http://fna.asia/c6a09cd

៩៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ http://fna.asia/e3b7541

១០៖ កម្ពុជា ទទួលចំណូលជាង១,១១៦លានដុល្លារ ពីការនាំចេញស្រូវអង្ករ ក្នុងរយៈពេល១១ខែឆ្នាំនេះ http://fna.asia/ff1d52d