(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពីលទ្ធផលការងារអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ រយៈពេល៦ខែ ឆ្នាំ២០២១។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័ន ព្រមទាំងអភិបាលរាជធានី ខេត្តជាច្រើន ដោយអនុវត្តតាមវិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួនផងដែរ។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល អ្នកដែលបានមកទទួលសេវាពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងរាជធានី ខេត្តមានចំនួន ៣,៥១៥នាក់។

តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ រយៈពេល៩ខែនេះ ក្នុងចំណោមជនសង្ស័យប្រើប្រាស់គ្រឿងញៀនដែលបានឃាត់ខ្លួនចំនួន ៣,៨៤១នាក់ គឺ៖ បានចាត់វិធានការបញ្ជូនទៅមណ្ឌលចំនួន ២,១៩៦នាក់, បានធ្វើការអប់រំបញ្ជូនទៅមូលដ្ឋានវិញចំនួន ១,១១៥នាក់ បានចាត់វិធានការបញ្ជូនទៅពន្ធនាគារ ចំនួន៥៣០នាក់។

តួលេខដែលត្រូវបានគិតបញ្ចូលទៅក្នុងចំនួនអ្នកប្រើប្រាស់គ្រឿងញៀនដែលយើងបានគ្រប់គ្រង គឺអ្នកដែលបានចាត់វិធានការបញ្ជូនទៅពន្ធនាគារចំនួន ៥៣០នាក់។

សរុបតួលេខអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន ដែលយើងគ្រប់គ្រងបានក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានចំនួន១៣.៧៣៦ នាក់ គឺស្មើនឹងយក (1)+(2)+(3)+(4)។ ប្រៀបធៀបទៅនឹងរយៈពេល៩ខែ ឆ្នាំ២០២០(១៥.២២៨នាក់) ថយចុះ ១,៤៩២នាក់៕