(ព្រះវិហារ)៖ លោក មឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញលិខិតបំភ្លឺមួយពាក់ព័ន្ធករណីទិញ-លក់ដីមួយកន្លែងនៅនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាមួយស្រ្តីម្នាក់ឈ្មោះ ទួន ចន្ទ្រា។

ការចេញលិខិតបំភ្លឺនេះបានធ្វើឡើង ក្រោយមានស្រ្តីម្នាក់ឈ្មោះ ទួន ចន្ទ្រា បានដាក់ពាក្យប្តឹងទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដោយប្តឹងលោក មឿង សុន ពីបទរំលោភសេចក្តីទុកចិត្ត រំលោភកិច្ចសន្យាក្នុងករណីទិញ លក់ដីខាងលើនេះ។

នៅក្នុងលិខិតបំភ្លឺរបស់លោក មឿង សុន បានបញ្ជាក់ថា ស្រ្តីឈ្មោះ ទួន ចន្ទ្រា ពិតជាបានទិញដីរបស់លោកមែនជាង១៥ហិកតា ក្នុងតម្លៃ ១០ម៉ឺន៧ពាន់ដុល្លារ តែមិនទាន់បានទូទាត់លុយគ្រប់ចំនួនផង ក៏ស្រ្តីរូបនេះបានចូលទៅកាន់កាប់ដីរបស់លោក ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិ និងដំណាំផ្សេងៗទៀតផង រហូតប្តឹងលោកទៅកាន់តុលាការទៀតផង៕

ខាងក្រោមនេះជាលិខិតបំភ្លឺរបស់លោក មឿង សុន៖