(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សិក្សាលទ្ធភាពក្នុុងការសាងសង់មជ្ឈមណ្ឌលធំមួយ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ដែលត្រូវផ្ទេរចេញពីអគារឯកជននៅចុងឆ្នាំ២០២២ ខាងមុខនេះ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពេលស្ថានភាពរីករាលដាលជំងឺកូវីដ១៩ ធ្លាក់ចុះ នៅទូទាំងប្រទេស ហើយទីក្រុងភ្នំពេញបានបិទមណ្ឌលព្យាបាលមួយចំនួន និងប្រគល់មណ្ឌលព្យាបាលទាំងនោះ ទៅឱ្យវិស័យឯកជនវិញ ដើម្បីឱ្យវិស័យឯកជន គេរៀបចំអាពាហ៍ពិពាហ៍។

សម្តេចបានបញ្ជាក់ថា «យើងអាចនឹងធ្វើមជ្ឈមណ្ឌលព្យាបាលកូវីដមួយ រួចហើយផ្ទេរអ្នកជំងឺចេញ ប្រគល់ស្តាតដើម្បីនឹងហ្វឹកហាត់បម្រើឱ្យការប្រកួតស៊ីហ្គេមឆ្នាំ២០២៣»។ សម្តេចបានបញ្ជាក់ថា នៅចុងឆ្នាំ២០២២ អាចនឹងផ្ទេរចេញ ហើយត្រូវចំណាយលុយមួយចំនួន

បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តី, មជ្ឈមណ្ឌលនោះមានទំហំធំ ដែលអាចដាក់មនុស្សមនុស្សបានរាប់ម៉ឺននាក់ ហើយនឹងមានគ្រែសង្គ្រោះបន្ទាន់ រាប់រយផងដែរ៕