(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងការ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។

តាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ការរៀបចំសម្ពោធផ្លូវខាងលើ ធ្វើឡើងក្នុងបរិវេណវិទ្យាល័យថ្មពួក ស្ថិតនៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥៦ ដែលបានកសាងរួចរាល់ខាងលើ មានប្រវែងសរុប ១២៤.២០គីឡូម៉ែត្រ លាតសណ្ធឹងចាប់ពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលជាកំណាត់ផ្លូវជាតិលេខ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មារ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖