(ភ្នំពេញ)៖ នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសបង្ហាញថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានចាប់ផ្តើមទទួលការចុះឈ្មោះ និងទទួលស្នាដៃប្រកួតប្រជែងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។

លក្ខខណ្ឌនៃការប្រកួតរង្វាន់ និងការចុះឈ្មោះគឺមាននៅ Website សម្តេចតេជោ http://www.samdechhunsen.gov.kh/ ឬ ចុចនៅទីនេះ http://samdechhunsen.gov.kh/khmer_youth_role_model/login.php

តើអ្នកបានធ្វើអ្វីខ្លះហើយជាគំរូក្នុងសង្គម?

ពលរដ្ឋកម្ពុជាទូទៅ និងយុវជនយុវតី អាចចូលក្នុងកម្មវិធីនេះបានទាំងអស់គ្នា ដោយគោរពតាមលក្ខខណ្ឌនៃការប្រកួត ហើយមិនត្រូវយកស្នាដៃ អ្នកដទៃមកប្រកួតឡើយ ។ សូមចុះឈ្មោះពិតប្រាកដ (ឈ្មោះជាភាសាខ្មែរ និងអង់គ្លេស មានអាស័យដ្ឋាន និងលេខទំនាក់ទំនងពិតប្រាកដ)។
បេក្ខជនម្នាក់គឺមានសិទ្ឋិដាក់ឯកសារចូលរួមប្រកួតលើប្រធានបទបានតែមួយ (១-អត្ថបទ/កំណាព្យ, ២-ចំរៀង, ៣-គំនូរ, ៤-វីដេអូ)។ បេក្ខជនដែលនឹងត្រូវទទួលរង្វាន់មាន Top-1 (1នាក់), Top-10 (9នាក់)។

សូមជំរាបថា បេក្ខជនដែលឈ្នះការប្រកួតលើកទី១ គឺលើប្រធានបទប្រភេទ Video អប់រំ «មិត្ត» មកពីសាលាប៊ែលធី៕