(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៦​ម្សិលមិញនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៥​លើក​ ក្នុង​នោះ​យប់​១​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​ រង​របួសធ្ងន់​៤​នាក់​ (​ប្រុស​)​ និង​របួសស្រាល១​នាក់​ (​ប្រុស​)​ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ ចំនួន​៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៣​គ្រឿង​,​ រថយន្ត​ធុន​តូច​៤​គ្រឿង​, ​រថយន្ត​ធុន​ធំ១​គ្រឿង​,​ យាន​ផ្សេងៗ​១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​ កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​១​លើក​ (​ស្លាប់​១​នាក់​), ​មិន​ប្រកាន់​ស្តាំ​២​លើក ​(​ស្លាប់​១​នាក់​)​,​ មិន​គោរព​សិទ្ធិ​ ១​លើក​ (​ស្លាប់​១​នាក់​)​ ,​ប្រជែង​១​លើក​ (​ស្លាប់​២​នាក់​)​។

ជាមួយគ្នានេះ ​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​នៅថ្ងៃម្សិលមិញ បានរកឃើញ​មធ្យោបាយ​ល្មើស​ ៥,៣៧០​គ្រឿង​,​ អប់រំ​១,៩១៣​គ្រឿង​,​ ពិន័យ​៣,៤៥៧​គ្រឿង​៕