(ភ្នំពេញ)៖ ស្មាតហ្វូន ដែលមានគុណសម្បត្តិលេចធ្លោ គ្រប់ផ្នែកដែលនឹងនាំយកទាំងភាពឆើតឆាយ ទាំងសមត្ថភាពដំណើរការនិងការ ថតរូបដ៏ថ្មីសន្លាងទៅកាន់ពិភពលោក ដែលលោកអ្នកមិនធ្លាប់ជួបប្រទះពីមុនមកនោះឡើយក្នុងជីវិតអ្នក ហាក់ពោរពេញដោយ ភាពរីករាយ និងភាពល្អឥតខ្ចោះនោះ គឺ Huawei យល់ច្បាស់ពីការឆ្លើយតបទៅនឹងការរក្សាអារម្មណ៍ទាំងនេះមិនឲ្យឃ្លាតចេញឆ្ងាយពីចិត្ត របស់អ្នកឡើយ ព្រមទាំងយល់ច្បាស់ពីអ្វីដែលអ្នកត្រូវការ។

ភាពប្រណីតឆើតឆាយនៃតួស្មាតហ្វូន ភ្លឺរលោងគុណភាពខ្ពស់ស្រោបលើម៉ាស៊ីន ដែលពោរពេញទៅដោយសមត្ថភាពដំណើរការល្បឿន លឿនបំផុត គ្មានគូប្រៀបនឹងផ្តល់ឲ្យអ្នកនូវបទពិសោធន៍ នៃការប្រើស្មាតហ្វូនដ៏សន្លាងអ្នកធ្លាប់គិតដល់។

លោក Oliver Kaltner អគ្គនាយកក្រុមហ៊ុន Leica Camera AG ថ្លែងថា Leica និងHuawei មាននូវការប្តេជ្ញារួមមួយដ៏ធំ គឺការអភិវឌ្ឍ លើការចាប់យករូបភាព ធ្វើយ៉ាងណាឲ្យគុណភាពរូបលេចធ្លោល្អគ្មានគូប្រជែង ហើយការសហការនេះនឹងពាំនាំយកនូវបទពិសោធន៍ នៃការថតរូបដ៏អស្ចារ្យនេះ ទៅកាន់អ្នកប្រើប្រាស់ទាំងអស់ជុំវិញពិភពលោក។

លោកបន្តថា «យើងបាននឹងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ របស់យើងជាមួយ Huawei ដើម្បីផ្តល់នូវបទពិសោធន៍នៃការថតរូប លើស្មាតហ្វូន ដែលមិនអាចបំភ្លេចបាន ដល់អតិថិជន ទាំងអស់របស់យើង»។

Leica ឬLeica Camera AG ជាស្លាកយីហោដ៏ល្បីឈ្មោះលំដាប់ថ្នាក់ពិភពលោក ដែលមានឯកទេសខាងផលិតកាមេរ៉ាទាំងអាណាឡុក (Analogue) និង ឌីជីថល (Digital) ហើយជាក្រុមហ៊ុនដំបូងបំផុតដែលចាប់ដៃគូសហការជាមួយ Huawei សម្រាប់ការច្នៃប្រឌិតបង្កើតថ្មី នូវបទពិសោធនៃការថតរូបដល់ស្មាតហ្វូនស៊េរីថ្មីរបស់ Huawei គឺស៊េរី P9 ដោយបញ្ចូលនូវបច្ចេកវិទ្យាកាមេរ៉ាភ្លោះ មានសមត្ថភាព ធ្វើឲ្យរាល់សន្លឹករូបភាពទាំងពណ៌រស់រវើក និងសខ្មៅ ដែលថតដោយ P9 មានកម្រិតរូបភាពភ្លឺច្បាស់បែបធម្មជាតិត្រជាក់ភ្នែក និងលេចធ្លោ។

កាន់តែអស្ចារ្យនោះ ការបង្កើតថ្មីដ៏ពិសេសមិនធ្លាប់មាននៃកាមេរ៉ាស្មាតហ្វូន ចំណែករាងរៅប្រណីតគ្មានគូប្រជែងរួមនឹងគ្រឿងបន្លាស់ គុណភាពខ្ពស់ សមត្ថភាពល្អគ្មានពីរ និងគុណភាពថ្ម ប្រកបដោយប្រសិទ្ធិភាព១០០%ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh និងព័ត៌មានថ្មីៗពី Huawei Consumer BG តាមរយៈ៖ Facebook: facebook.com/HuaweiDevice,Twitter: twitter.com/HuaweiDevice,YouTube: youtube.com/HuaweiDevice,Instagram: https://instagram.com/huaweiconsumer ឬទូរស័ព្ទលេខ អ្នកតំណាង ង៉ោ ម៉េងហ៊ួង៖ 010 44 99 06 អ៊ីមែល៖ ngo.menghourng@huawei.com