(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ Facebook ឈ្មោះ «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានទម្លាយនូវរូបភាព និងខ្លឹមសារមួយចំនួន ពាក់ព័ន្ធក្រុមបាតុករដែលបានធ្វើបាតុកម្មខុសច្បាប់ នៅមុខកាស៊ីណូណាហ្គា ដែលដឹកនាំដោយនាង ឈឹម ស៊ីថរ។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានបង្ហាញរូបភាពមួយចំនួនរបស់នាង ឈឹម ស៊ីថរ និងក្រុមរបស់ខ្លួន បានចូលរួមទទួលការបណ្តុះបណ្តាល ពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។

Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត» បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំជាបុគ្គលិកនៅកាស៊ីណូ Naga។ ខ្ញុំនឹងបន្តធ្វើការងារជាធម្មតា ! ខ្ញុំមិនចូលរួមក្នុងការធ្វើបាតុកម្មខុសច្បាប់ដែលដឹកនាំដោយនាង ឈឹម ស៊ីថរ នេះទេ ដោយសារតែខ្ញុំព្រួយបារម្ភពីការឆ្លងកូវិដ-19 ជាពិសេសមេរោគថ្មីអូមីក្រុង។ ដូចនេះសូមឱ្យមិត្តភក្តិទាំងអស់គ្នា កុំចូលរួមធ្វើបាតុកម្មខុសច្បាប់នេះ បើទោះបីជាពួកយើងកន្លងមកធ្លាបបានទទួលការបណ្តុះបណ្តាលពីសំណាក់ជនបរទេស ដើម្បីរៀបចំធ្វើបាតុកម្មក៏ដោយ»

«ខាងក្រោមនេះគឺជារូបភាពខ្លះៗ និងនៅមានរូបភាពជាច្រើនទៀត ដែលពួកយើងបានទទួលការបណ្តុះបណ្តាលនៅក្នុងស្រុកខ្មែរ និងក្រៅប្រទេសពីសំណាក់ជនបរទេស ដើម្បីឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល»

ខាងក្រោម Link Facebook «ក្រុមស្រ្តីក្លាហានដោយស្ម័គ្រចិត្ត»
https://www.facebook.com/105105321402073/posts/389072809671988/?d=n