(អាមេរិក)៖ ប្រធានសន្ដិសុខអង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) បាននិយាយថា ក្រុមឧទ្ទាម ISIS គ្រោង​នឹងប្រើប្រាស់​អាវុធគីមី ឬអាវុធនុយក្លែអ៊ែរ ដើម្បីវាយប្រហាសទៅលើចក្រភពអង់គ្លេស នេះបើយោងតាមការចេញផ្សាយ​របស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា។

នៅក្នុងសន្និសិទ Security & Counter Terror នៅទីក្រុងឡុងដ៍ លោក Jorge Berto Silva អនុប្រធាន​គណៈកម្មការប្រឆាំងភេរវកម្មអឺរ៉ុប បានឲ្យដងថា អាវុធគីមី, អាវុធជីវសាស្ត្រ, ជាតិវិទ្យុសកម្ម និងអាវុធនុយក្លែអ៊ែរ គឺជា​អាវុធ​ដ៏មានគ្រោះថ្នាក់បំផុត ហើយអាវុធទាំងនេះគឺត្រូវបានក្រុមឧទ្ទាម ISIS ត្រៀមនឹងយកមកប្រើប្រាស់​ក្នុងការ​វាយ​ប្រហារចក្រភពអង់គ្លេសក្នុងពេលឆាប់នេះ។

លោក Jamie Shea មន្ត្រីសន្ដិសុខជាន់ខ្ពស់ NATO បានថ្លែងឲ្យដឹងថា ក្រុមឧទ្ទាម ISIS បានទទួលយកសាធាតុ​គីមី ​ពីសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីផលិតអាវុធប្រល័យលោក ដោយក្នុងនោះមានអាវុធគីមី និងអាវុធនុយក្លែអ៊ែរ​ជាដើម៕