(ភ្នំពេញ)៖ រយៈពេល២១ថ្ងៃ ក្នុងខែមេសានេះ នគរបាលចរាចរផ្លូវគោក បានផាកពិន័យយានយន្តល្មើសច្បាប់ បានចំនួន ៥៥.៣៨៣គ្រឿង (បង់ប្រាក់ បាន៩០ភាគរយ) និង ចាប់យក មកអប់រំ​ចំនួន ៣១,៩៩៦គ្រឿង។ នេះបើតាមរបស់ការពិនិត្យនិងអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក របស់នគរបាល ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។

យោងតាមរបាយការណ៍ បង្ហាញទៀតថា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ នគរបាលចរាចរណ៍ ផ្លូវគោក ពិន័យយានយន្ត បានចំនួន ៣,២៦៦គ្រឿង (បង់ប្រាក់ពិន័យបាន ៨៧ភាគរយ) និងចាប់យកមកអប់រំ បានចំនួន ២,២៤៩គ្រឿង។

គួរបញ្ជាក់ថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្ស ៣នាក់ រងរបួសធ្ងន់ ៣នាក់ និងរងរបួសស្រាល ៣នាក់៕