(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគី បានបង្កកទ្រព្យសម្បត្តិរបស់លោក Ali Abdullah Saleh អតីតប្រធានាធិបតី ប្រទេសយេម៉ែន នេះបើយោងតាមការសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃព្រហស្បតិ៍នេះ។ ដោយមិនមានការលើកឡើង ទ្រព្យសម្បត្តិទាំងអស់ របស់លោក Ali Abdullah Saleh នៅក្នុងប្រទេសតួកគី រួមទាំងទូរដែក, គណនីធនាគារ និងហិរញ្ញវត្ថុដទៃទៀត ត្រូវបានបង្កក។

អតីតប្រធានាធិបតីយេម៉ែនរូបនេះ បានកាន់អំណាចអស់ជាច្រើនទសវត្ស ហើយបានបានអះអាងថា មានប្រាក់៦០ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ស្នើនឹងតម្លៃផលិតផលសរុប (GDP) ប្រចាំឆ្នាំរបស់យេម៉ែន។ លោក Saleh ត្រូវបានផ្តួលរំលំដោយរបបយោធា នៅក្នុងឆ្នាំ២០១៤។ សូមជម្រាបថា ការបង្កកទ្រព្យសម្បតិ្តនេះ ប្រភពខាងលើមិនបានបញ្ជាក់ឲ្យដឹង ពីមូលហេតុនោះទេ៕