(ភ្នំពេញ)៖ ក្រោយការចេញផ្សាយរបស់ Fresh News នូវអត្ថបទព័ត៏មានមួយដែលមានចំណងជើងថា «កប៉ាល់ដឹកប្រេងពីថៃយក​​មកចតលក់​នៅកណ្ដាល​សមុទ្រខ្មែរ​មុខកោះស្ដេចសង្ស័យ​​ជា​ប្រេងគេចពន្ធ» កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦រួចមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានចេញលិខិតបំភ្លឺថា កប៉ាល់ដឹក​ប្រេងពីប្រទេសថៃ​យកមកចត​លក់នៅមុខកោះស្ដេចនោះគឺជាកប៉ាល់​ដឹកប្រេងរបស់ក្រុម​ហ៊ុនមានច្បាប់ និងបង់ពន្ធជូនរដ្ឋត្រឹមត្រូវ។

យោងលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ដែលផ្ញើមកអោយ Fresh News នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ បានអះអាងថា បន្ទាប់ពីឃើញ Fresh News ចេញផ្សាយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបញ្ជូន​មន្ត្រីចុះទៅត្រួតពិនិត្យ​ស្រាវជ្រាវ​ភ្លាមៗ​ហើយបាន​រកឃើញថា កប៉ាល់ដឹកប្រេងខាងលើ គឺជាកប៉ាល់ដឹកប្រេង​អោយក្រុមហ៊ុនLim Long ដែល​ទទួលបានសិទ្ធិនាំចូល និងចែកចាយស្រប​ច្បាប់ពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបង់ពន្ធជូន​រដ្ឋត្រឹមត្រូវទៀតផង។

ខាងក្រោមនេះជាលិខិត​បំភ្លឺរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែល Fresh News សូមធ្វើការចុះផ្សាយខ្លឹម​សារលិខិតទាំងស្រុង​ដោយមិនធ្វើអត្ថាធិប្បាយ​អ្វីនោះទេ៖