(អ៊ីរ៉ាក់)៖ ក្រុមហ៊ុនឧទ្ទាម ISIS បានប្រហារជីវិតស្ត្រី ២៥០នាក់ នៅក្នុងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ ដោយសារតែ​ស្ត្រី​ទាំងនោះបានបដិសេធ ធ្វើជាទាសករផ្លូវភេទ ដើម្បីបម្រើតណ្ហាដល់ក្រុមឧទ្ទាមដ៏សាហាវមួយនេះ នេះបើយោងតាម​ការ​ចេញផ្សាយរបស់សារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា។

ស្ត្រីទាំងនេះ ត្រូវបានក្រុមឧទ្ទាម ISIS ចាប់ខ្លួន និងបង្ខំឲ្យរៀបការជាមួយសកម្មប្រយុទ្ធក្រុម ISIS ប៉ុន្តែពួកគេបាន​បដិសេធ ដូច្នេះទើបត្រូវបាន ISIS សម្លាប់តែម្ដង។ ក្រុមគ្រួសារនៃស្ត្រីមួយចំនួន ត្រូវបានក្រុម ISIS ស្លាប់ចោល ដោយ​ក្នុងនោះមានទាំងក្មេង និងចាស់ផងដែរ។

ពាក់ព័ន្ធនឹងករណីនេះ​ផងដែរ អាជ្ញាធរនៃទីក្រុង Mosul បានព្រមានដល់ស្ត្រីទាំងអស់កុំចាកចេញពីផ្ទះតែម្នាក់ឯង ដើម្បីចៀសវាងពីការ ចាប់ជំរិតរបស់​ពួកក្រុម ISIS៕