(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោក សហការ ជាមួយ​ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ  នៅម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បានឃាត់ខ្លួន ជនបរទេសចំនួន ១៥នាក់ ពីបទ រត់ពន្ធបង្ខាំង​មនុស្សឆ្លងដែន ។

ជនបរទេសចំនួន ១៥នាក់​ មានស្រី​០២នាក់ និង​មាន​០៥សញ្ជាតិ​ ក្នុងនោះរួមមាន សញ្ជាតិបង់ក្លាដេស​ចំនួន ០៨នាក់ សញ្ជាតិ​បាគីស្ថាន​ចំនួន​០២នាក់ សញ្ជាតិ​ហ្វីលីពីន​ចំនួនម្នាក់ សញ្ជាតិ​ប៉េរូ​ចំនួនម្នាក់ និងសញ្ជាតិខ្មែរ​ម្នាក់។

ការឃាត់ខ្លួននេះ ធ្វើឡើង​ខណៈដែលសមត្ថកិច្ច​ចុះប្រតិបត្តិការបង្រ្កាបទីតាំងហាងបរទេសឈ្មោះ​ Euro bar តាមបណ្តោយផ្លូវ៦៣ ផ្សាសូរិយា​ម៉ល រាជធានីភ្នំពេញ។

ក្រោយប្រតិបត្តិការនេះបានបញ្ចប់  ព្រះរាជអាជ្ញាដែលដឹកនាំការសម្របសម្រួល នៃប្រតិបត្តិការបានសំរេចចាក់សោរហាងឈ្មោះ​ Euro Bar ជាបណ្តោះអាសន្ន ជនបរទេស ទាំង១៥នាក់ បានបញ្ជូន​ទៅអគ្គ​នាយកដ្ឋានអន្តោប្រវេសន៍ ដើម្បសាកសួរបន្តតាមនីតិវិធី៕