(ភ្នំពេញ)៖ ដោយមានការសហការ រវាងស្ថានីយទូរទស្សន៍ CNC ជាមួយ Fresh News TV ធ្វើឲ្យលោកអ្នកអាចមើលការផ្សាយបន្តផ្ទាល់ពី CNC មកលើទូរស័ព្ទ និងគេហទំព័រ ពីកម្មវិធី កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៤ ទម្ងន់៦៩គីឡូក្រាម ពីសង្វៀន CNC ឫស្សីកែវ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង ១៨៖០០នាទី ដល់ម៉ោង ២០៖០០នាទី ។

កម្មវិធី «កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៤» នៅល្ងាចថ្ងៃសៅរ៍សប្ដាហ៍នេះ ទស្សនិកជននឹងបានទស្សនាការប្រកួតវគ្គវិលជុំសន្សំពិន្ទុ ដោយកីឡាករ ឡុង សុភី ប៉ះជាមួយកីឡាករ ផ្លាំងនុម លូកម៉ាខាមរ៉ាន និងកីឡាករ រឿង សោភ័ណ្ឌ ប៉ះជាមួយកីឡាករ ហ្វានិមិត្ត វីរយៈហ្វាម។ ជាមួយគ្នានោះក៏នឹងមានគូប្រដាល់លក្ខណៈមិត្តភាព ២គូផងដែរ។

ទស្សនិកជនអាចទស្សនាការផ្សាយផ្ទាល់នៅសង្វៀន CNC ឫស្សីកែវ ឬតាមកញ្ចក់ទូរទស្សន៍ CNC ព្រមទាំងអាចទស្សនានៅលើទូរស័ព្ទដៃរបស់លោកអ្នកជាមួយ Fresh News TV ចាប់ពីម៉ោង ១៨៖០០នាទីថ្ងៃសៅរ៍តទៅ៕