(បាត់ដំបង)៖ កម្លាំងនគរបាលស្រុកកំរៀងបានដើរល្បាត ហើយមានការសង្ស័យក៏បានឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមនិងថ្នាំញៀនមួយចំនួន កាលពីវេលាម៉ោង២១៖៣០នាទីយប់ថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០១៦ នៅតាមដងផ្លូវនិងឆែកឆេរផ្ទះជួលនៅចំណុចក្រុមទី១ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង រួចនាំយកមកអធិការស្រុកដើម្បីសាកសួរ។​

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង២១៖៣០នាទីទៅយប់ថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០១៦ តាមដងផ្លូវនិងឆែកឆេរផ្ទះជួលនៅចំណុចក្រុមទី១ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង កម្លាំងនគរបាលបានដើរល្បាត ហើយមានការសង្ស័យបុរស់ម្នាក់ឈ្មោះ ញ៉ែម រ៉ាវុធ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់នោះ បានរកឃើញថ្នាំញៀនជាប់ និងខ្លួនមួយចំនួន រួចសាកសួរបានចម្លើយក៏ទៅឆែកឆេរ បន្ទប់ផ្ទះជួលរកឃើញថ្នាំញៀនសរុបមាន៖ ម៉ាទឹកកក១០ថង់ មានទម្ងន់ស្មើនិង១៣៤ក្រាម និងយ៉ាម៉ាចំនួន១៦៤គ្រាប់ មានទម្ងន់ស្មើនិង១៦៤គ្រាប់ មានទម្ងន់ស្មើនិង១៧.៥២ក្រាម នាំយកមកអធិការស្រុកដើម្បីសាកសួរ។

បន្ទាប់ពីបានសាកសួរជនសង្ស័យបានចម្លើយសារភាពហើយ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ​ និងវត្ថុតាងទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕