(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ សាលាអន្តរជាតិ American Bridge បានរៀបចំការប្រកួតកីឡាបាល់ទាត់ជុំទី១ សប្តាហ៍ទី៤ រវាងសាខា និងសាខា នៅទីលាន។

ដោយនៅវេលាព្រឹកថ្ងៃអាទិត្យនេះ មានការប្រកួតចំនួន២គូ រវាង U13 សាខាទី១២ ប្រកួតជាមួយ U13 សាខាទី១៣ និង U13 សាខាទី១១ ប្រកួតជាមួយ U13 សាខាទី១៤។

ចំណែកពេលរសៀលគឺមាន U19 សាខាទី០៤ ប្រកួតជាមួយ U19 សាខាទី០៨ និង U19 សាខាទី១៥ ប្រកួតជាមួយ U19 សាខាទី១៣ ដើម្បីសន្សំពិន្ទុ ឈានទៅវគ្គបន្ត។

សូមជំរាបថា សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បានបើកដំណើរការចំនួន១៧សាខាហើយ ក្រោយពីមានការគាំទ្រពីសម្រាក់បងប្អូនជាមាតាបិតា។ ចំពោះសាខាទី១៧ ទើបបានសម្ពោធនៅថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅថ្មីៗនេះ។ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទទួលបានជោគជ័យ ក្នុងវិថីសិក្សាអប់រំនេះ៕