(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២នេះ បានទទូចឲ្យប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ត្រូវចងចាំជានិច្ចថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ នៃប្រជាជនកម្ពុជាទូទាំងប្រទេស ដែលរួចផុតពីរបបវាលពិឃាតដ៍ខ្មៅងងឹតរបប ប្រល័យពូជសាសន៍ប៉ុលពត សម្លាប់មនុស្សគ្មានញញើតដៃ បែកបាក់បងប្អូន ក្រុមគ្រួសារ ហើយប្រទេសជាតិស្ថិតក្នុងចំណុចសូន្យ គ្មានការអភិវឌ្ឍន៍អ្វីឡើយ។

លោកស្រី មិថុនា ភូថង បានថ្លែងបន្តថា ប្រទេសជាតិមានសន្តិភាពមានសេរីភាពពេញលេញ មានការរីកចំរើនគ្រប់វិស័យ មានធនធានមនុស្សហើយ មានជីវភាពធូរធាដោយសារថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ សម្តេចបានដឹកនាំធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចំរើនគ្រប់វិស័យ ធ្វើឲ្យពិភពលោកទទួលស្គាល់លើឆាកអន្តរជាតិដូច្នេះថ្ងៃ ៧ មករា ជាថ្ងៃប្រទេសជាតិមានសន្តិភាព មានសេរីភាព ដែលយើងបានជួបជុំក្រុមគ្រួសារបងប្អូនស្គាល់គ្នា ជាមិត្តភ័ក្រ្ភ មានចំណេះវិជ្ជាមានធនធានមនុស្ស គឺដោយសារថ្ងៃ៧មករានេះហើ។

បន្ថែមពីនេះទៀត លោកស្រីអភិបាលខេត្ត បានថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ជាពិសេសសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានពុះពារគ្រប់ឧបសគ្គគ្រប់បែបយ៉ាង ប្រកបដោយស្មារតីសាមគ្គីភាពភក្តីភាព និងមុះមុតក្នុងការឧបត្ថម្ភគាំទ្រ និងធនាផ្តល់នូវការរៀនសូត្រ តាមគ្រប់រូបភាពដល់សិស្សានុសិស្ស ក្នុងអំឡុងនៃសម័យកូវីដ១៩ អស់រយៈពេលជិត២ឆ្នាំ កន្លងមកនេះ។

ជាងនេះទៅទៀត ដូច្នេះប្អូនៗ ក្មួយៗ ទាំងអស់ប្រទេសជាតិយើងមានសន្តិភាពពេញលេញហើយ ហើយយើងទាំងអស់គ្នា គឺជាទំពាំងស្នងឬស្សីនៃប្រទេសជាតិសិស្សានុសិស្សទាំងអស់ ត្រូវផ្តោតទៅការសិក្សាជាចម្បងហើយជៀសឲ្យផុតពីគ្រឿងញៀន៕