(ក្រចេះ)៖ រដ្ឋបាលស្រុឆ្លូង ខេត្តក្រចេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការគ្រប់គ្រងសំរាម និងសំណល់រឹងក្នុងទីប្រជុំជនដល់បងប្អូនអាជីវករ ម្ចាស់អាជីវកម្ម ក្រុមហ៊ុន សហគ្រាស សិប្បកម្ម សេវាកម្ម និងគ្រឹះស្ថានឯកជនគ្រប់ប្រភេ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឃប់រាល់ការបោះចោលសំរាប់ពាសវាលពាសកាលបន្ដទៀត ខណៈពេលដែលមានការប្រគួតប្រជែងទីក្រុងស្អាតនាពេលខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកឆ្លូង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា៖ «ដើម្បីឱ្យប្រសើរឡើងក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹងទី ប្រជុំជន ក្នុងភូមិសាស្ត្រស្រុកឆ្លូង ឱ្យមានប្រសិទ្ធភាព និងរក្សាសោភ័ណភាពតាមដងផ្លូវ និងទីសាធារណៈ។ ក្នុងនោះដែរ រដ្ឋបាលស្រុក បានសហការជាមួយម្ចាស់ភាស៊ីប្រមូលសម្រាម និងធ្វើការប្រមូលសំរាម និងសំណល់រឹងតាមផ្ទះរបស់បងប្អូន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។

តាមរយៈសេចក្តីជូនដំណឹងដដែល អាជ្ញាធរស្រុក ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រមូលសំអាត ញែក និងវេចខ្ចប់សំរាម និងសំណល់រឹងឱ្យបានត្រឹមត្រូវតាមពេលកំវេលាណត់ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការប្រមូលសំរាម និងដឹកចញ្ជូនយកទៅទុកលដាក់កន្លែងចោលសំរាមឱ្យបានត្រឹមត្រូវ។

រដ្ឋបាលស្រុកឆ្លូង សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ អាជីវករ ម្ចាស់អាជីវកម្ម និងសាធារណះជនទាំងអស់ប្រាកដជាចូលរួមមសហការដោយប្រសិទ្ធភាពខ្ពស់៕