(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតមួយជូន លោក គឺស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្រ្តីជប៉ុន ចំពោះមរណភាពរបស់ លោក ខៃហ្វឹ តូស្ស៊ីគិ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍សោកសៅយ៉ាងក្រៃលែង នៅពេលបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម ខៃហ្វឹ តូស្ស៊ីគិ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនដល់ ប្រជាជនជប៉ុន ពិសេសក្រុមគ្រួសារនៃសព»

សម្តេចបានចាត់ទុកថា លោកអតីតនាយករដ្ឋមន្ដ្រី ខៃហ្វឹ ជារដ្ឋបុរសដ៏លេចធ្លោរបស់ជប៉ុន នឹងនៅតែត្រូវ គេចងចាំជានិច្ច ចំពោះតួនាទីយ៉ាងសំខាន់របស់គាត់ ក្នុងកិច្ចខិតខំប្រឹងប្រែងគាំទ្រដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក ពិសេសការចូលរួមចំណែកដល់ដំណើរការសន្តិភាព នៅកម្ពុជា រហូតឈានទៅដល់ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «សមានចិត្តយ៉ាងជ្រាលជ្រៅ និងការបន់ស្រន់របស់យើងខ្ញុំ នឹងស្ថិតនៅជាមួយឯកឧត្តម និង ប្រជាជនជប៉ុន នៅក្នុងគ្រាដ៏លំបាកនេះ»

ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន៖