(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសផ្តល់អាហារូបករណ៍ សម្រាប់និស្សិតក្រីក្រ ចំនួន ៥០កន្លែង សម្រាប់កម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ នៅវិទ្យាស្ថានកសិកម្មព្រែកលាភ។

អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់និស្សិតក្រីក្រទាំងនេះ ក្នុងនោះ សម្រាប់ថ្នាក់បរិញ្ញាបត្ររង ចំនួន ២៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ចំនួន ២៥កន្លែង ដែលសិក្សានៅវិទ្យាស្ថានកសិកម្មព្រែកលាភ សម្រាប់ឆ្នំាសិក្សា២០២២ ចាប់ផ្តើមនៅចុងខែមករា ឆ្នំា២០២២។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង គឺសម្រាប់និស្សិតដែលប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នំា២០២១។ ចំណែកឯ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ តម្រូវឱ្យនិស្សិតប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នំា២០២១។

និស្សិតដែលមានបំណងទទួលយកអាហារូបករណ៍នេះ សូមទំនាក់ទំនងតាមរយៈ លោកស្រី កែវ សិរីសុគន្ធារី លេខទូរសព្ទ៖ ០១៧ ៥៦៩ ០៤១ ៕