(ភ្នំពេញ)៖ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ធីដា ដែលត្រូវជាម្ដាយបង្កើត លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលមរណភាព នៅប្រទេសស្វីស នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង ១៖០៥នាទីរសៀល (ម៉ោងនៅកម្ពុជា) ក្នុងជន្មាយុ៩៤ ព្រះវស្សា ដោយជរាពាធ។ នេះបើតាមដំណឹងមរណភាព ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នាង ធីដា ត្រូវបានតម្កល់ និងប្រារព្ធពិធីបុណ្យសពនៅទីក្រុងហ្សឺណេវ ប្រទេសស្វីស នៅគេហដ្ឋានលោកស្រី ឱម ចេស៊ីដា៕