(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ១៣ថ្ងៃជាប់គ្នាកម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី២៩នាក់ (ករណីនាំចូល១៨នាក់ និងឆ្លងសហគមន៍១១នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១៦នាក់

២៖ មីស៉ីលដែលកូរ៉េខាងជើងបានបាញ់ នៅព្រឹកថ្ងៃចន្ទនេះ មានចំនួន «២គ្រាប់» ចេញពីព្រលានយន្តហោះមួយ នៅព្យុងយ៉ាង

៣៖ សម្តេចពិជ័យសេនា ទៀ បាញ់ អបអរសាទរខួបលើកទី៤៣ នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ថ្ងៃរំដោះខេត្តកោះកុងទាំងស្រុងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

៤៖ កូរ៉េខាងត្បូងបង្ហាញអារម្មណ៍ «សោកស្តាយក្រៃលែង» ចំពោះការបន្តបាញ់តេស្តមីស៉ីល ពីសំណាក់កូរ៉េខាងជើង

៥៖ ក្រៅតែពីបញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង, ឥណ្ឌូប៉ាស៊ីហ្វិក និងសមាជិកភាពរបស់ទីម័រ ជាប្រធានបទសំខាន់ក្នុងជំនួបសម្តេចតេជោ និងអគ្គលេខាធិការអាស៊ាន

៦៖ នាយករដ្ឋមន្រ្តីជប៉ុន ប្រកាសពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីទប់ទល់មេរោគបំប្លែងថ្មី អូមីក្រុង

៧៖ គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ-ជំហានទី៣ ត្រូវបានដាក់ឲ្យដំណើរការ

៨៖ អូស្ត្រាលី និងនូវែលសេឡង់ បង្កើនការផ្ដល់ជំនួយដល់ប្រទេសដីកោះតុងហ្កា ដែលរងការវាយប្រហារពីរលកយក្សស៊ូណាមិ

៩៖ ស្រុកក្រគរ បានក្លាយជាទីតាំងដែលផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យធំជាងគេនៅកម្ពុជា

១០៖ កងទ័ពរុស្ស៊ី នឹងបន្តឈរជើងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ចំពោះមុខភាពតានតឹងជាមួយ NATO

១១៖ សហព័ន្ធសន្តិភាពសកលប្រចាំកម្ពុជា សូមអំពាវនាវ ដល់អ្នកនយោបាយ ឬតតីយជនទាំងឡាយ សូមរក្សាសេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ខ្លួនដោយមិនធ្វើការបំភ្លើស និង មិនបំភ្លៃការពិត

១២៖ មេដឹកនាំអាមេរិក-ជប៉ុន នឹងជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ នៅថ្ងៃសុក្រសប្ដាហ៍នេះ, នេះបើតាមសេតវិមាន

១៣៖ អគ្គលេខាធិការអាស៊ាន គាំទ្រកម្ពុជា បង្កើតយន្តការ «ត្រយកា» តាមដានការអនុវត្តន៍បទឈប់បាញ់នៅមីយ៉ាន់ម៉ា

១៤៖ ចិនទទួលបានកំណើនប្រជាជន «ជិតកន្លះលាននាក់ទៀត» កាលពីឆ្នាំ២០២១

- ព័ត៌មាន Fresh News Plus

១៖ តាមការព្យាករណ៍ iPhone 14 ទាំងបួនម៉ូដែលមានអេក្រង់ 120 Hz ជាមួយនឹងរ៉េម 6GB

២៖ តើលោក Elon Musk យកលុយ ២២លានដុល្លារអាមេរិកដែលបានមកពីការលក់ក្រុមហ៊ុន Zip2 ទៅធ្វើអ្វីបន្ត?

៣៖ ក្រុមហ៊ុន Samsung មិនសូវទទួលបានជោគជ័យទៅលើត្រកូល Galaxy S21 កាលពីឆ្នាំ២០២១

៤៖ តើស្មាតហ្វូនម៉ូដែលណាមួយដែលបានប្រើប្រាស់ប្រព័ន្ធដំណើរការ Android មុនដំបូងគេបង្អស់?

៥៖ Arsenal មានសំណើដោះដូរដ៏ធំ ជាមួយទឹកលុយ ៥០លានផោនទៅកាន់ក្លិប Fiorentina

៦៖ បេក្ខភាព ១០រូបដែលអាចមានឱកាលដឹកនាំ Everton ក្រោយក្លិបបញ្ចប់តំណែងលោក Benitez

៧៖ Real ជិតតាមទាន់កំណត់ត្រារបស់ Barcelona ក្នុងពាន Super Cup នៅពេលឈ្នះ Bilbao

៨៖ ម្ចាស់បទ «My Heart Will Go On» លុបចោលគម្រោងប្រគំតន្រ្តីនៅអាមេរិកភ្លាមៗ ដោយសារបញ្ហាសុខភាពបន្ទាន់

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)