(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នារាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឆ្លៀតចុះឈ្វេងយល់សួរសុខទុក្ខផ្ទាល់អាជីវករផ្សារ និងអាជីវករលក់ដូរតាមដងផ្លូវ នៅក្រុងបានលុង ខេត្តរតនគិរី។

ក្នុងពិធីសំណេះសំណាលជាមួយអាជីវករ លោកអភិបាលខេត្ត បានបង្ហាញពីបំណងក្នុងការកែប្រែវិថីថ្មើរជើង (Walking Street) ដែលទាក់ទាញភ្ញៀវជាតិ អន្តរជាតិនាពេលខាងមុខ។

តាមរយៈការដឹកនាំរបស់អភិបាលខេត្តថ្មីរូបនេះ ប្រជាពលរដ្ឋបានបង្ហាញការជឿជាក់ថា អនាគតដ៏ខ្លីខាងមុខទីក្រុងបានលុង ក៏ដូចទូទាំងខេត្តរតនគិរី នឹងមានការអភិវឌ្ឍទៅមុខជាលំដាប់ ហើយក្លាយជាខេត្តដែលមានភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនឡើងៗ៕