(ភ្នំពេញ)៖ នៅក្នុងរយៈពេល ២ឆ្នាំ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាប្រកាសបដិសេដ និងដកហូតដីព្រៃទន្ទ្រានកាន់កាប់ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិចំនួន៣៥ដីកា ស្មើនឹង ៤១កន្លែង លើផ្ទៃដីទំហំជាង ៨០០០ហិកតាមកធ្វើជាសម្បត្តិរដ្ឋវិញ។

ដោយឡែកនាថ្ងៃទី២០ ខែមករា ម្សិលមិញ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងចំនួន២កន្លែង ដែលមានផ្ទៃដីសរុប ៧៨៤ហិកតា ស្ថិតនៅក្នុងដែលជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រង់ចំណុចភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចំណុចនិយាមកា និងការបង្ហាញទីតាំងដី មកជាមួយស្រាប់។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ បានកំណត់រយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការសម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា។ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ៕

ខាងក្រោមនេះ ជាដីការបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖