(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក Wang WenTian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដឹកនាំគណៈប្រតិភូវិទ្យាសាស្រ្តឱសថបុរាណចិន ចូលក្រាបថ្វាយបង្គំគាល់ នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង៕