សូមពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ពេលបើកបររថយន្ត ! ស្លាប់១១នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៤ ខែមករាម្សិលមិញ
25-01-2022 06:35
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស១១នាក់បានស្លាប់ និង១៤នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១៥លើក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាទូទៅការគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា កើនឡើងដោយសារ៖ ការបើកបរល្បឿនលឿន, ប្រជែង, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ស្រវឹងជាដើម៕