(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ អំពីលទ្ធផលនៃជំនួបសន្ទនារវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Dato’ Sri Ismail Sabri bin Yaakob) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ។

តាមសេចក្តីប្រកាសក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចសន្ទនា នាយករដ្ឋមន្រ្តីទាំងពីរ បានផ្លាស់ប្តូរទស្សនៈ គា្នលើទំនាក់ទំនងទ្វេភាគី និងលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន ដើម្បីគាំទ្រឱ្យមានដំណោះស្រាយប្រកបដោយសន្តិវិធី ចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងការបរទេស៖