(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងនាយឧត្តមសេនីយ៍ មីង អោង ឡាំង មេដឹកនាំជាន់ខ្ពស់របស់មីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ ដើម្បីបន្តពិភាក្សារកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា។

សម្តេចធ្លាប់ប្រាប់នាយឧត្តមសេនីយ៍ មីង អោង ឡាំង ថា សម្តេចនឹងអញ្ជើញលោកចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពលើការអនុវត្តន៍គោលការណ៍ឯកច្ឆន្ទទាំង៥ របស់អាស៊ាន។ ប៉ុន្តែបើមិនមានទេ ត្រូវត្រៀមបញ្ជូនតំណាងមិនជាប់ពាក់ព័ន្ធនយោបាយចូលរួមកិច្ចប្រជុំនេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា បញ្ហាមីយ៉ាន់ម៉ា មានភាពស្មុគស្មាញមែនទែន ដោយសារមីយ៉ាន់ម៉ា មានរដ្ឋាភិបាលពីរ រួមទាំងរដ្ឋាភិបាលស្រមោល។ នេះបើតាមលោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីម្សិលមិញ៕