(ភ្នំពេញ)៖ នៅថ្ងៃនៅទី២៩ ខែមករា ឆ្នាំ២០២២ សាកលវិទ្យាល័យ ជា សុីម កំចាយមារ បានរៀបចំពិធីជួបសំណេះសំណាលសិស្សជ័យលាភីអប់រំបច្ចេកទេសសរុបចំនួន៥០រូប ដែលក្នុងនោះសិស្ស២រូបទទួលបាននិទ្ទេសA នៃបេក្ខជនជាសិស្សអប់រំបច្ចេកទេសទូទាំងប្រទេសចំនួន៧៥០នាក់។

ពិធីជួបសំណេះសំណាលសិស្សជ័យលាភីអប់រំបច្ចេកទេសសរុបចំនួន៥០រូប ធ្វេីឡេីងក្រោមការចូលរួមពីលោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត សិត ខន សាកលវិទ្យាធិការ។

ជាការលើកទឹកចិត្តដល់ការប្រឹងប្រែងរបស់សិស្សជ័យលាភី លោកបណ្ឌិត រដ្ឋលេខាធិការ បានឧបត្ថមសិស្សនិទ្ទេសA ក្នុង១នាក់ចំនួន១លានរៀល ហើយសាកលវិទ្យាល័យបានអារូបករណ៍ដល់សិស្សជ័យលាភីទាំង៥០នាក់ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ជាស៊ីមកំចាយមារសម្រាប់រយៈពេល០៤ឆ្នាំ៕