(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីប្រកាសពីការប្រឡងជ្រើសរើស និស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រទាំង២ភេទ ដើម្បីចេញទៅសិក្សាផ្នែកវេជ្ជសាស្ត្រ នៅសសាធារណរដ្ឋគូបា សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧។

ការទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ តទៅរហូតដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៤៖០០នាទីរសៀល នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនង អាហារូបករណ៍ដែលមាន អាសយដ្ឋានអគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ម៉ែត្រ)៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖