(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ គ្មានអ្នកស្លាប់ទេ មានតែអ្នករងរបួសធ្ងន់ម្នាក់ និងរបួសស្រាល២នាក់ប៉ុណ្ណោះ នេះបើតាមការចុះ​ផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ម្សិលមិញ បណ្តាល​ឲ្យ​ខូចាខាត​យានយន្ត​ សរុប​ចំនួន​២​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១​គ្រឿង​,​ រថយន្ត​ធុន​តូច​១​គ្រឿង​​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​មិន​គោរព​សិទ្ធិ​ ១​លើក​។​

ជាមួយគ្នានេះ នៅថ្ងៃម្សិលមិញ ​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ បានរកឃើញ​មធ្យោបាយ​ល្មើស​ ៤,៧៨៦​គ្រឿង​,​ អប់រំ​២,១៥៨​ គ្រឿង​,​ ពិន័យ​២,៦២៨​ គ្រឿង​ ៕