(បន្ទាយមានជ័យ)៖ ការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងសិរីសោភ័ណ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ត្រូវបានរៀបចំពិធីក្រុងពាលីបើកដំណើរការ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ពិធីនេះ មានការចូលរួមពី លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន, លោក លី សារី អភិបាលរងខេត្តបន្ទាយជ័យ, លោក សុក ចាន់ថា ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ, លោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។

លោក សុក ចាន់ថា បានឲ្យដឹងថា គម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹកភ្លៀង ព្រមទាំងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទទួលការសាងសង់ដោយក្រុមហ៊ុន BUCG ហើយត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Ramboll Denmark. A/W lnjointventeWithorientalConsultant&SeclnAssociationWithTancons ចំណាយអស់ទឹកប្រាក់ ២២,៤៨៦,១៧៩ដុល្លារ ក្រោមកម្ចីឥណទានសម្បទានធនាគារអភិវឌ្ឍន៍អាស៊ី ADB រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោក លី សារី គម្រោងសាងសង់ប្រពន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងសេរីសុភ័ណ នេះគឺមានរយៈពេល៤ដំណាក់កាល ដោយក្នុងនោះ ទំហំការងារគម្រោងបណ្ដាញលូមេ បណ្ដាញលូមេរោង និងលូបង្ហៀរមានប្រវែង៣៦,៧ គីឡូម៉ែត្រតភ្ជាប់តាមផ្ទះ។ អាគារពាណិជ្ជកម្ម និងអាគារស្ថាប័នចំនួន៣,៧៦៦តំណ បណ្ដាញលូដែលមានសម្ភាធប្រវែង៩,៧គីឡូម៉ែត្រ បណ្ដាញលូខ្វែងមានប្រវែង ៦៣,៣ គីឡូម៉ែត្រ ស្ថានីយបូម មេចំនួន១កន្លែង និងស្ថានីយបូមតូច មានចំនួន៣កន្លែង ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាព ច្រោះសំអាតបានមានចំនួន៣,៥០០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ។

អាគាររដ្ឋបាលចំនួន១កន្លែង អាគាររោងជាងចំនួន១កន្លែង ម៉ាស៊ីនភ្លើងចំនួន១កន្លែង និងអាគារសន្តិសុខចំនួន១កន្លែង ស្ថិតនៅក្នុងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការកែលម្អផ្លូវទៅកាន់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ប្រវែង ២.៦គីឡូម៉ែត្រ បណ្ដាញលូទឹកភ្លៀងមានប្រវែង៦.៨ គីឡូម៉ែត្រ មានបំពាក់ឧបករណ៍ ប្រតិបត្តិការនិងការថែទាំ។

លោកបន្ថែមថា ការសាងសង់ប្រពន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងសិរីសោភ័ណ មានរយៈពេលគ្រោងសាងសង់៣ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ ២០២៤ អ្នកទទួលការសាងសង់ត្រូវផ្ដល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកនិយោជិក ធ្វើប្រតិបត្តិការ និងថែទាំការងារនេះរយៈពេល៦ខែចាប់ពីថ្ងៃបញ្ចប់ការសាងសង់។

ជាមួយគ្នានេះ លោក វង្ស ពិសិដ្ឋ បានបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពអាច ចម្រោះបានចំនួន៣,៥០០ម៉ែត្រក្នុងមួយថ្ងៃ សាងសង់លើផ្ទៃដីប្រមាណ៤ហិកតា ដែលក្នុងនោះ រួមមានអាគារចំនួន៤ រួមមានអាគារដ្ឋបាលរោងជាង រោងម៉ាស៊ីនភ្លើង អគារសន្តិសុខ ស្ថិតនៅក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ។

ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់សម្រាប់តំបន់សេវាកម្មភាគពាយ័ព្យ នៃស្ទឹងសិរីសោភ័ណ ដែលមានបំពង់បង្ហូរប្រវែង១១០គីឡូម៉ែត្រ និងស្ថានីយបូមមេ១កន្លែងនិងស្ថានីយបូមតូចចំនួន៣កន្លែង ព្រមទាំងការតភ្ជាប់បណ្ដាញតាមផ្ទះជាពាណិជ្ជកម្ម អាគារស្ថាប័នផ្សេងៗ ចំនួន៣,៧៧៩កន្លែង។ គម្រោងនេះនឹងធ្វើការសាងសង់ផ្លូវចូលទៅកាន់ស្ថានីយប្រព្រឹត្តកម្មដែលមានប្រវែង២,៥០០ម៉ែត្រ និងបណ្ដាញលូបង្ហូរទឹកភ្លៀងប្រវែង៦,៨៨៥ម៉ែត្រ៕