(បន្ទាយមានជ័យ)៖ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋានគណៈកម្មការដឹកជញ្ជូនលើសទម្ងន់កំណត់ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ នៅព្រឹ ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២២នេះ បានបន្តចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តសរុបចំនួន ៣៥គ្រឿង ក្នុងនោះមាន៤គ្រឿង ត្រូវបានឃាត់ទុករយៈពេល១ឆ្នាំ ដោយដឹកលើសពី២០% ចន្លោះពី ២០តោន ទៅដល់ ៣៧តោន ១៥គ្រឿង ដឹកលើសស្ថិតក្នុងកម្រិតអនុគ្រោះ ចំណែកចំនួន ១៦គ្រឿងទៀត ដឹកត្រឹមត្រូវតាមបច្ចេកទេសដែលបានកំណត់។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ ដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នោះ ដើម្បីឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ត្រូវដឹកជញ្ជូនទំនិញ ឬធ្វើការណែនាំឱ្យ អ្នកបើករថយន្តធុនធ្ងន់ទាំងអស់ ត្រូវអនុវត្តយ៉ាងណាឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ តាមបទប្បញ្ញតិ្ត ដូចមានចែងក្នុងមាត្រ២៦ នៃច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យ ផ្លូវថ្នល់ឱ្យបានរ៉ឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុកាល បច្ចេកទេសសាងសង់ ព្រមទាំងចូលរួមចំណែកកាត់បន្ថយថវិការជាតិ ក្នុងការជួសជុលថែទាំផ្លូវថ្នល់ផងដែរ។

លោក សុក ចាន់ថា បានបន្តទៀតថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្តធុនធ្ងន់ និងអ្នកបើករថយន្តធន់ធ្ងន់ ទាំងអស់ត្រូវឲ្យអ្នកដឹកជញ្ជូនទំនិញ ធ្វើការណែនាំ ឲ្យអ្នកបើករថយន្តធន់ធ្ងន់ របស់ខ្លួនអនុវត្តឲ្យបានត្រឹមត្រូវហើយម៉ឺងម៉ាត់តាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា២៦នៃច្បាប់ស្តីអំផ្លូវថ្នល់។

ក្នុងករណីម្ចាស់ ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្តធន់ធ្ងន់ និងអ្នកបើករថយន្តធន់ធ្ងន់ ណានៅបណ្តែតបណ្តោយឲ្យអ្នកដឹកជញ្ជូនផ្ទុកទំនិញលើសពី២០ភាគរយ ប្រធានស្ថានីយជញ្ជីងអចល័ត ប្រធានក្រុមជញ្ជីងចល័ត និងចាត់វិធានការតាមបទប្បត្តិដូចមានចែងក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ដែលក្នុងនោះ ត្រូវដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ឃាត់យានយន្ត ទុកចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យាន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួល កន្លែងទុកដាក់ថែទំនិញ និងយានយន្តដោយខ្លួនឯង។

ទទួលបានសេចក្តីណែនាំនេះ យានយន្តដែលដឹកជញ្ជួនទំនិញលើសទម្ងន់ អ្នកបើករថយន្តធុនធ្ងន់ និងរថយន្តដឹកទំនិញធ្ងន់ទាំងអស់ លើសកម្រិតកំណត់ ត្រូវចូលរួមអនុវត្ត បទប្បត្តិច្បាប់ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីធានាការពារហេដ្ឋារចនាស័ម្ពន្ឋផ្លូវថ្នល់ ស្ពានឲ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់៕