(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦នេះ សាលាអន្តរជាតិ American Bridge បានរៀបចំការប្រកួតកីឡាបាល់ទាត់ជុំទី១ សប្តាហ៍ទី៦ រវាងសាខា និងសាខា។

ដោយនៅវេលាព្រឹកថ្ងៃអាទិត្យនេះ មានការប្រកួតចំនួន២គូ រវាង U13  សាខាទី០៤ ប្រកួតជាមួយ U13 សាខាទី១២ និង U13 សាខាទី០១ ប្រកួតជាមួយ U13  សាខាទី១៣។  
ចំណែកពេលរសៀលគឺមាន U19 សាខាទី០២ ប្រកួតជាមួយ U19 សាខាទី១២ និង U19  សាខាទី១១ប្រកួតជាមួយ U19 សាខាទី០១ ដើម្បីសន្សំពិន្ទុ ឈានទៅវគ្គបន្ត។

សូមជំរាបថា សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បានបើកដំណើរការចំនួន១៧សាខាហើយ ក្រោយពីមានការគាំទ្រពីបងប្អូនជាមាតាបិតាសិស្ស។

ចំពោះសាខាទី១៧ ទើបនឹងសម្ពោធនៅថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅថ្មីៗ សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យសិស្សានុសិស្ស ទទួលបានជោគជ័យក្នុងវិថីសិក្សាអប់រំនេះ៕