​(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​២០១៦​ម្សិលមិញនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​ ក្នុង​នោះ​យប់​២​លើក​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៤​នាក់​ រង​របួសធ្ងន់​៧​នាក់​ (​ស្រី​២​នាក់​)​ និង​របួសស្រាល​៤​នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៩​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៥​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​,​ រថយន្ត​ធុន​តូច៨​គ្រឿង​ រថយន្ត​ធុន​ធំ​១​គ្រឿង​ ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​ ៤​លើក ​(​ស្លាប់​២​នាក់​)​,​ ស្រវឹង​២​លើក​ (​ស្លាប់​២​នាក់​)​ មិន​គោរព​សិទ្ធិ​២​លើក​,​ បត់​គ្រោះថ្នាក់​១​លើក​ ក្នុង​នោះ​ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៧​នាក់​យប់ម្នាក់។​

ជាមួយគ្នានេះ ​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ សមត្ថកិច្ចរកឃើញ​មធ្យោបាយ​ល្មើស​ ២,៣៥៥​គ្រឿង​,​ អប់រំ​ ១,០៩៧​គ្រឿង​ ,​ ពិន័យ​១,២៥៨​គ្រឿង​ ៕ ​