(ភ្នំពេញ)៖ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញរយៈពេលជាងមួយខែមក ពេលនេះ Samsung អាចរកឃើញអ្នកឈ្នះក្នុងកម្មវិធី ប្រកួតថតរូបងូតទឹកជាមួយទូរស័ព្ទ Samsung Galaxy S7 edge  ឬក៏ S7 ដែលជាទូរស័ព្ទអាចការពារការជ្រាបទឹក បានរយៈពេល ៣០នាទី ឬក៏ជម្រៅ ១មែត្រកន្លះ។

លោក ហុង កិត្យា ជាបេក្ខជនដែលទទួលបានការគាំទ្ររហូតដល់ទៅជាង៥ពាន់ក្នុងរយៈពេលជាងមូយ ខែប៉ុណ្ណោះ។ លោក ហុង កិត្យា បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយបំផុតដែលបានទទួលរង្វាន់ទូរស័ព្ទSamsung Galaxy S7 edge  ពីការប្រកួតមួយនេះ។ Samsung Galaxy S7 edge  ពិតជាឡូយមែន អាចការពារការជ្រាបទឹកពិតប្រាក»។

នៅក្នុងកម្មវិធីប្រកួតនេះតម្រូវឲ្យបេក្ខជនថតរូប selfie ពេលងូតទឹកដោយកាន់ទូរស័ព្ទSamsung Galaxy S7 edge ឬក៏ S7 ហើយផូស ក្នុងហ្វេសបុក ។ បេក្ខជនដែលទទួលបានចំនួនចូលចិត្ត (Like) ច្រើនជាងគេគឺជាអ្នកឈ្នះ។

បើយោងតាមក្រុមហ៊ុន Samsung បានឲ្យដឹងថា ភាពជោគជ័យរបស់ Samsung Galaxy S7 edge និង Galaxy S7 បានជួយឲ្យ ចំណូលរបស់ Samsung ទូទាំងពិភពលោកនៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០១៦ កើនឡើងរហូតដល់ទៅ ៥,៧ភាគរយ ហើយប្រាក់ចំណេញកើនរហូតដល់ទៅ ១២ភាគរយ។

Samsung Galaxy S7 edge និង Galaxy S7   សាកថ្មបានលឿន ទោះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះទៀត វាមានកន្លែង ដាក់ស៊ីមពីរ ហើយអ្នកអាចបន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200 GB ពេលដែលប្រើស៊ីម តែមួយ។
រាល់ការជាវទូរស័ព្ទ Samsung Galaxy S7 edge ឬ S7 អតិថិជននឹងទទួលបានភ្លាមនូវស៊ីមកាត Cellcard ដែលមានទឹកប្រាក់ ៣៦០ដុល្លាអាមេរិក ព្រមទាំងអាចប្រើអ៊ីនធឺណែត 3GB ថែមទៀត៕