(ភ្នំពេញ)៖ ក្រុមហ៊ុន Sim Holding Singapore ជាក្រុមហ៊ុននាំមុខគេ លើផលិតផលស្រាល្បីៗ ដែលមានគុណល្អភាពល្អគ្មានពីរ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននឹងកំពុងស្វែករកដៃគូចែកចាយ ផលិតផលស្រារបស់ខ្លួននៅកម្ពុជា។

ក្នុងនោះដែរ ក្រុមហ៊ុន Sim Holding Singapore ក៏នឹងរៀបចំពិធីជួបជុំជាមួយនឹងបណ្ដាពាណិជ្ជករកម្ពុជា ដើម្បីសិក្សាស្វែងរកដៃគូ ក្នុងការចែកចាយផលិតផលស្រា ដែលមានគុណភាពខ្ពស់មួយនេះ ដោយប្រព្រឹត្ដទៅនៅសណ្ឋាគារ អាំងទែកុងទីណង់តាល់ នៅថ្ងៃទី ២៤ -២៥ ឧសភា ២០១៦ខាងមុខនេះ។

កាន់តែពិសេសនោះ នៅក្នុងកម្មវិធី នឹងមានការជជែកពិភាក្សា ១ទល់នឹងមួយជាមួយនឹងអាជីវករ ឬដៃគូអាជីវកម្មណាដែលមានចំណាប់អារម្មណ៍ លើការចែកចាយផលិតផលរបស់ ក្រុមហ៊ុនSim Holding Singapore។

គួរបញ្ជាក់ថា ផលិតផលរបស់ក្រុមហ៊ុន Sim Holding Singapore មានស្រាហម ( Red , White , Pink , sparkling...etc )និងវីស្គី - វុដការ- ចីញ (Vodka, Gin, rum, Whisky, brandy, Tequila) ហើយផលិតទាំងអស់នេះមកពី ប្រទេសល្បីៗដូចជា៖ ប្រទេសបារាំង ប៉ទុយហ្កាល់ អ៊ីតាលី និងសហរដ្ឋអាមេរិក(Country of Origin: France, Italy, Portugal, and USA)។

ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ SIM HEALTHCARE PTE. LTD.
7030 Ang Mo Kio Ave 5 ,#09-90/92 NorthStar@AMK ,Singapore 569880
ឬ Tel:+6562701163 / Fax: +65-62236521
E-mail: [email protected] | Website: www.simholding.com