(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ I.I.C។ ពិធីចែកសញ្ញាបត្រនេះ នឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ។

Fresh News TV ត្រៀមផ្សាយផ្ទាល់ (Live) កម្មវិធីនេះ ដោយចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹក។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏នឹងចូលរួមជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលចតុមុខផងដែរ៕