(ត្បូងឃ្មុំ)៖ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សភ្លើងទៀន ក្នុងខេត្តត្បូងឃ្មុំ២រូប និងអតីតសមាជិកអតីតបក្សសង្គ្រោះជាតិ និងបក្សហ៊្វុនស៊ិនប៉ិចសរុបប្រមាណ ១,២៧១រូប បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីមើលឃើញថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំកសាងជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ពីររូបមកពីគណបក្សភ្លើងទៀន បានអះអាងថា ការដែលពួកគេសម្រេចចិត្តដើរចេញពីគណបក្សភ្លើងទៀន ដោយសារតែពួកគេមើលឃើញថា បក្សបន្តរក្សាកម្អែលនយោបាយគណបក្សសមរង្ស៉ី ដែលមានតែប្រជាភិថុតិ និងគ្មានគោលនយោបាយណាមួយច្បាស់លាស់ក្នុងការកសាងជាតិ និងធ្វើឱ្យមានការឯកភាពជាតិនោះឡើយ។
«ការដែលខ្ញុំឱ្យគេ [ថ្នាក់ដឹកនាំបក្សភ្លើងទៀន] ដាក់ជាបេក្ខភាពក្រុមប្រឹក្សា-សង្កាត់ ដោយសារតែពួកគេបានមកទទូចអង្វរ និងបញ្ចុះបញ្ចូល ព្រោះគេរកអ្នកឈរឈ្មោះមិនបាន។ ខ្ញុំអត់មានចង់នោះឡើយ ខ្ញុំបានមើលឃើញថា បក្សនេះនៅតែបន្តរក្សាកម្អែលនយោបាយបក្សសមរង្ស៉ី ហើយខ្ញុំមើលមិនឃើញថា បក្សនេះអាចឆ្ពោះទៅរកការកសាងជាតិ និងមូលដ្ឋានបាននោះឡើយ»។ នេះជាការបញ្ជាក់របស់បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សភ្លើងទៀន៕