(កំពង់ធំ)៖ លោកស្រី មាន សំអាន សមាជិកព្រឹទ្ធសភានិងជាប្រធានគណៈកម្មាការទី៨ បានថ្លែងថា យុវជន គឺជាកម្លាំងស្នូលនៃការការពារសន្តិភាព។

លោកស្រីបានថ្លែងបែបនេះ ក្នុងពិធីសំណេះណាល និងប្រកាសបញ្ជូលជាមាជិកគណបក្សប្រជាជនកម្ពុជាជាសិស្សានុសិស្សវិទ្យាល័យទួលក្បិល ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។

ជាមួយគ្នានេះលោកស្រី មាន សំអាន បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ។ លោកស្រីបន្តថា សូមឲ្យសមាជិកទាំងអស់ត្រូវស្មោះស្ម័គ្រជាមួយគណបក្ស មានភាពជឿជាក់ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ។

បន្ថែមពីនេះ លោកស្រីបានណែនាំដល់ក្រុមការងារត្រូវសហការជាមួយបេក្ខជនឈរឈ្មោះ សាខាបក្សភូមិ យុវជនភូមិត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ពីសន្តិភាព ត្រូវពង្រឹងការគ្រប់គ្រង និង សាមគ្គីផ្ទៃក្នុងចំពោះសមាជិកក្រុមប្រឹក្សាឃុំ ក្នុងមុខតំណែងរបស់ខ្លួនឲ្យមានភាពរឹងមាំ ដើម្បីឈានឆ្ពោះទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត៕